Borneo Motors (សិង្ហបុរី) ចូលរួមកម្មវិធី Castrol’s Carbon Neutral Programme

កាលពីថ្ងៃទី 13 ខែសីហា ឆ្នាំ 2018 ក្រុមហ៊ុន Borneo Motors (សិង្ហបុរី) ជាក្រុមហ៊ុនចែកចាយលក់រថយន្តម៉ាក Toyota, Lexus និង Hino គឺជាក្រុមហ៊ុនលក់ដំបូងគេនៅអាស៊ីដែលបានចូលរួមកម្មវិធីថ្មីដែលមានឈ្មោះថា Castrol Carbon Neutral Programme។ កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីជួយដេប៉ូចែកចាយក្នុងការកាត់បន្ថយការបញ្ចេញកាបូននិងជួយអ្នកបើកបរកាត់បន្ថយកាបូនដែលពួកគេបង្កើតឡើងនៅពេលកំពុងបើកបរ។

ដោយមានការយកចិត្តទុកដាក់ផ្ទាល់ទៅលើនិរន្តរភាពនិងកម្រិតកាបូនទាប អ្នកនាង Jasmmine Wong នាយកគ្រប់គ្រងនៃក្រុមហ៊ុន Borneo Motors (សិង្ហបុរី) បានមានប្រសាសន៍អំពីគម្រោងថ្មីនេះឲ្យដឹងថា៖ “យើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើការជាមួយ Castrol និង BP Target Neutral ដើម្បីកាត់បន្ថយការបញ្ចេញកាបូនដោយដេប៉ូចែកចាយរបស់យើង និងអតិថិជនរបស់យើង។ ក្រុមការងារនៅក្រុមហ៊ុន Borneo Motors (សិង្ហបុរី) មានបំណងចង់ចូលរួមចំណែកក្នុងការបង្កើតបរិយាកាសប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។”

ក្រុមហ៊ុន Borneo Motors (សិង្ហបុរី) នឹងក្លាយជាក្រុមហ៊ុនអាជីវកម្មមួយដែលមានវិញ្ញាបនបត្រកាបូនណឺតតាមរយៈកម្មវិធី Castrol ដែលនឹងក្លាយជាការប្តេជ្ញាចិត្តមួយដ៏មាន

រយៈពេលវែង។ ដោយការបង្កើនប្រសិទ្ធភាពនិងការកាត់បន្ថយការបំភាយឧស្ម័នកាបូនដែលមិនអាចជៀសផុតបាន ក្រុមហ៊ុន Borneo Motors (សិង្ហបុរី) នឹងបន្ទាប និងកាត់បន្ថយ ការបញ្ចេញកាកសំណល់កាបូនបច្ចុប្បន្នរបស់ខ្លួនចំនួន 4,042 តោនរហូតដល់កម្រិតសូន្យពីប្រតិបត្ដិការប្រចាំថ្ងៃរបស់ខ្លួននៅទូទាំងសាខាចំនួនប្រាំមួយទីតាំងនៅក្នុងប្រទេសសិង្ហបុរី។ ការសន្សំនេះគឺស្មើនឹងការបញ្ចេញកាបូនពីការហោះហើរត្រឡប់មកវិញចំនួន 847 ជើងពីសិង្ហបុរីទៅទីក្រុងឡុងដ៏។

BP Target Neutral ក៏មានលទ្ធភាពទទួលបានគម្រោងកាត់បន្ថយកាបូនជាច្រើនគម្រោងនៅទូទាំងពិភពលោកដូចជាគម្រោងជីវឧស្ម័ននៅប្រទេសចិន និងគម្រោងដំឡើងចង្ក្រាននៅម៉ិកស៊ិកនិងប៉េរូ ដែលនាំឱ្យមានផលប៉ះពាល់ជាវិជ្ជមានទៅលើសុខភាពផ្លូវដង្ហើមសម្រាប់ក្រុមគ្រួសារនៅតាមជនបទដែលលៃលកចម្អិនអាហារនៅឆ្ងាយពីអុសនិងចង្ក្រានធ្យូងថ្ម។ ទាំងនេះត្រូវបានផ្តល់មូលនិធិដោយប្រព័ន្ធឥណទានកាបូនដែលឥណទានកាបូនមួយគឺស្មើនឹងកាបូនមួយតោនដែលត្រូវបានកាត់បន្ថយ ឬចៀសវាង។ ក្រុមហ៊ុន Borneo Motors (សិង្ហបុរី) នឹងទិញឥណទានកាបូនសម្រាប់ការបំភាយដែលនៅសេសសល់ដើម្បីក្លាយទៅជាកាបូនណឺត។

ដេប៉ូចែកចាយលក់រថយន្តដែលចង់ស្វែងយល់បន្ថែមអំពីរបៀបដែលពួកគេអាចចូលរួមក្នុងកម្មវិធី Castrol’s Carbon Neutral Program គួរតែទាក់ទង Rosie Danyluk ប្រធានផ្នែកទំនាក់ទំនង និងការិយាល័យប្រតិបត្តិនៃក្រុមហ៊ុន BP-Castrol ប្រចាំប្រទេសសិង្ហបុរី។