នៅខែកញ្ញា ឆ្នាំ 2017 ក្រុមហ៊ុន Assembly Services Sdn. Bhd. (ASSB) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន UMW Toyota Motor បានបរិច្ចាគថវិកាសរុបចំនួន 10,000រីងហ្គីតទៅឱ្យក្រុមប្រឹក្សា Shah Alam City Council (MBSA)។ បន្ទាប់មក ASSB បានសហការជាមួយក្រុមប្រឹក្សាសាលាក្រុងដើម្បីរៀបចំ និងអនុវត្តកម្មវិធី “Shah Alam Trees for Life Program”។
មូលនិធិដែលទទួលបានពីការបរិច្ចាគនេះត្រូវបានប្រើប្រាស់សម្រាប់កែលម្អទេសភាពបៃតងមានខ្យល់អាកាសបរិសុទ្ធសម្រាប់ទីក្រុង និងប្រជាពលរដ្ឋ ដោយមានដើមឈើធំៗដែលបានដាំក្នុងកិច្ចប្រឹងប្រែងរួមគ្នារវាង ASSB និង MBSA ជាការបន្តអនុវត្តកម្មវិធី Toyota Environmental Challenge 2050 ។
កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន 300 នាក់រួមទាំងបុគ្គលិក Toyota ចំនួន 50 នាក់។ លោក Noryzal Bin Zainal Abidin Councilor Zone 3 បានចូលរួមក្នុងកម្មវិធីនេះជំនួសមុខឱ្យអភិបាលក្រុង Shah Alam Mayor និងលោក Zainal Jaini នាយកគ្រប់គ្រងទូទៅនៃរដ្ឋបាលរោងចក្រតំណាងឲ្យថ្នាក់គ្រប់គ្រងជាន់ខ្ពស់របស់ ASSB។
លោក Shahrin Ahmad ប្រធានផ្នែកសាជីវកម្ម និងទំនាក់ទំនងសាធារណៈនៃក្រុមប្រឹក្សាសាលាក្រុង Shah Alam City Council បានមានប្រសាសន៍ថា កូនឈើចំនួន 2,500 ដើម ពោលគឺដើម Barringtonia spp., Samanea Saman, Tectona Grandis, Ficus spp., Tecoma spp. និងដើមឈើហូបផ្លែត្រូវបានដាំនៅក្នុងតំបន់នេះក្នុងអំឡុងពេលកម្មវិធី។ លោក Shahrin ក៏បានចែករំលែកថា MBSA បានប្តេជ្ញាចិត្តធ្វើឱ្យ Shah Alam ក្លាយទៅជាទីក្រុងដែលមានកាបូនក្នុងកម្រិតទាបនៅត្រឹមឆ្នាំ 2030 តាមរយៈកម្មវិធីជាច្រើនក្រោមគម្រោង “Green Nature Initiative”។
ជាមួយនឹងកម្មវិធីជាច្រើនខុសៗចាប់ពីកម្មវិធី Shah Alam No Vehicle Day រហូតដល់ការរៀបចំកម្មវិធី Shah Alam Bicycle Track ក្រុមប្រឹក្សាសលាក្រុង និង Toyota ប្តេជ្ញាចិត្តប្រែក្លាយ Selangor ទៅជារដ្ឋទីក្រុងបៃតងដ៏ស្រស់ស្អាត។