បញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិច

ក្រុមហ៊ុន Indus Motor Company (IMC) បានធ្វើការសហការជាមួយអង្គការ WWF ប្រចាំប្រទេសប៉ាគីស្ថានក្នុងឆ្នាំ 2017-2018 លើយុទ្ធនាការ “បញ្ឈប់ការប្រើប្រាស់ថង់បា្លសិ្ទច” ។ តាមរយៈការចែកចាយថង់ក្រដាសចំនួន 125,000 ថង់ ដែលមានសារលើកទឹកចិត្តឲ្យមានទម្លាប់ស្រឡាញ់ការពារបរិស្ថាន ប្រើជំនួសឱ្យថង់ប្លាស្ទិច យុទ្ធនាការនេះគឺសំដៅលើការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងភាពជាម្ចាស់នៃសហគមន៍មូលដ្ឋានដើម្បីជួយកសាងសង្គមមួយដែលប្រកបដោយនិរន្តរភាពជាងមុន។

តាមរយៈការផ្តួចផ្តើមនេះ ក្រុមហ៊ុន IMC ដឹកនាំប្រទេសប៉ាគីស្ថានចូលរួមចំណែកក្នុងការការពារបរិស្ថានពីព្រោះការប្រើប្រាស់ថង់ក្រដាសមិនមានផលប៉ះពាល់ដល់ដំណាំ សត្វបក្សី និងសូម្បីតែជីវិតសត្វក្នុងទឹក។ លទ្ធផលនៃយុទ្ធនាការនេះទទួលបានផ្លែផ្កាវិជ្ជមាននៅពេលក្រុមហ៊ុន IMC ធ្វើការសម្របសម្រួលគម្រោងផ្តួចផ្តើមនេះតាមរយៈការផ្តល់ជាមតិរបស់អតិថិជន និងទន្ទឹងរង់ចាំបើកយុទ្ធនាការជារៀងរាល់ឆ្នាំ។