ចាប់តាំងពីឆ្នាំ 2016ក្រុមហ៊ុនតូយ៉ូតាបានចូលរួមយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងអភិរក្សបរិស្ថានដោយបរិច្ចាគរថយន្តម៉ាក Hiluxចំនួន 2 គ្រឿងក្នុងមួយឆ្នាំជូនអង្គការក្រៅរដ្ឋាភិបាលសម្រាប់ប្រើប្រាស់រយៈពេល 5 ឆ្នាំ។ នេះគឺដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបន្ថែមទៀតដែលជាផ្នែកមួយនៃគម្រោង “Toyota Environmental Challenge 2050” នៅពេលដែលក្រុមហ៊ុន Toyota ខិតខំប្រឹងប្រែងលុបបំបាត់ផលប៉ះពាល់បរិស្ថានឲ្យអស់ និងសម្រេចបាននូវផលវិជ្ជមានលើបរិស្ថាន។
នៅខែមីនាឆ្នាំ 2018ក្រុមហ៊ុន Toyota បានបោះជំហានកាន់តែខិតជិតក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនដោយការបរិច្ចាគរថយន្តម៉ាក Hiluxចំនួន 1 គ្រឿងទៅឲ្យអង្គការ Viet Nature(ដៃគូអង្គការ Bird Life) នៅក្នុងប្រទេសវៀតណាម និងអង្គការអភិរក្សអន្តរជាតិនៅឥណ្ឌូណេស៊ី។ រថយន្ត Hiluxត្រូវបានជ្រើសរើសដោយសារភាពធន់បានយូរ និងភាពទុកចិត្តនៃរថយន្តម៉ាកនេះក្នុងរយៈពេល 50 ឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុន Toyota ជឿជាក់ថា ម៉ូដែលនេះស័ក្តិសមបំផុតសម្រាប់ស្ថានភាពផ្លូវលំ ដែលគេខិតខំប្រឹងប្រែងអភិរក្ស ហើយនឹងបន្តធ្វើការជាមួយបណ្តាអង្គការក្រៅរដ្ឋាភិបាលដើម្បីវាយតម្លៃទីតាំងដែលទាមទារការគាំទ្រពីការរួមចំណែករបស់ក្រុមហ៊ុន Toyota ជារៀងរាល់ឆ្នាំ។
ដោយទទួលស្គាល់ថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលសម្បូរជីវចម្រុះច្រើនជាងគេ ទាំងប្រទេសវៀតណាម និងឥណ្ឌូណេស៊ីត្រូវបានដាក់សម្ពាធយ៉ាងខ្លាំង ហើយកំពុងតែបាត់បង់ប្រព័ន្ធអេកូជីវចម្រុះយ៉ាងឆាប់រហ័សដោយសារតែកត្តាមួយចំនួនដូចជាភាពកម្សោយនៃកិច្ចខិតខំអភិរក្សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្រុមហ៊ុន Toyota មានបំណងដោះស្រាយបញ្ហាទាំងនេះនៅចំពោះមុខ និងជួយរក្សាតុល្យភាពអេកូឡូស៊ីខណៈពេលដែលប្រទេសវៀតណាម និងឥណ្ឌូណេស៊ីចូលរួមជាមួយប្រទេសម៉ិកស៊ិក ប្រេស៊ីល និងអាហ្វ្រិកខាងត្បូងក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីការពារបរិស្ថានតាមរយៈការផ្តល់រថយន្តToyota Hilux ។