ដោយជឿជាក់លើសារសំខាន់នៃការបណ្តុះបណ្តាលក្មេងជំនាន់ក្រោយលើការអភិរក្ស និងការរក្សាការពារបរិស្ថាន ក្រុមហ៊ុន UMW Toyota Motor និងក្រសួងអប់រំបានសហការ និងបានផ្តល់មូលនិធិសម្រាប់កម្មវិធីក្រុមហ៊ុន Toyota Eco Youth (TEY) កាលពីឆ្នាំ 2001។
តាំងពីពេលនោះមក ក្រុមហ៊ុន UMW Toyota Motor បានបែងចែកថវិកាជាង 6.7 លានរីងហ្គីតទុកសម្រាប់ការងារអប់រំបរិស្ថាន និងសកម្មភាពការពារបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ។ ដោយមានគោលបំណងដោះស្រាយបញ្ហាបរិស្ថាននៅក្នុងបណ្តាសហគមន៍ កម្មវិធី TEY ផ្តោតសំខាន់លើការគ្រប់គ្រងកាកសំណល់រឹង ទឹកស្អាត ការឡើងកម្តៅផែនដី និងការកែច្នៃឡើងវិញ។ ទាំងអស់នេះគឺជាប្រធានបទដែលក្រុមហ៊ុន UMW Toyota Motor សម្លឹងមើលចង់ដោះស្រាយទាំងក្នុងស្រុក និងទូទាំងពិភពលោក។
តាមរយៈការប្រើប្រាស់ “វិធីដោះស្រាយបញ្ហា វិធីចាត់វិធានការ” របស់ក្រុមហ៊ុន Toyota យុវជនមានសមត្ថភាពអាចដោះស្រាយបញ្ហាបរិស្ថាននៅក្នុងសហគមន៍របស់ខ្លួនយ៉ាងមានប្រសិទ្ធភាព។ នេះក៏ធានាផងដែរថា អ្នកចូលរួមអាចដោះស្រាយបញ្ហាប្រកបវិចារណញ្ញាណ ប្រសិទ្ធភាព និងប្រសិទ្ធផល។
ចាប់តាំងពីកម្មវិធី Toyota Eco Youth ត្រូវបានបង្កើតឡើង សាលារៀនសរុបចំនួន 235 កន្លែង និងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងនាយកសាលាសរុបជាង 2,500 នាក់បានចូលរួមនៅក្នុងកម្មវិធីនេះ។ ដើម្បីជម្រុញលើកទឹកចិត្តដល់អ្នកចូលរួម អ្នកឈ្នះរង្វាន់ធំនឹងទទួលបានប្រាក់រង្វាន់ចំនួន 10,000 រីងហ្គីត ចំណែកឯចំណាត់ថ្នាក់លេខពីរទទួលបានប្រាក់រង្វាន់ចំនួន 7, 000 រីងហ្គីត និងចំណាត់ថ្នាក់លេខបីទទួលបាន 5,000 រីងហ្គីត។ អ្នកឈ្នះរង្វាន់ផ្សេងទៀតដូចជារង្វាន់សម្រាប់អ្នកធ្វើបទបង្ហាញដ៏ល្អបំផុត រង្វាន់ផ្នែកពិពណ៌ដ៏ល្អបំផុត និងរង្វាន់ផ្នែកប្លក់វិបសាយដ៏ល្អបំផុតនឹងទទួលបាន 1,000 រីងហ្គីតក្នុងម្នាក់ៗ ហើយគ្រូបង្រៀនដែលផ្តល់ការគាំទ្រច្រើនបំផុតនឹងទទួលបាន 500 រីងហ្គីត។
ការវិនិយោគរបស់ក្រុមហ៊ុន Toyota សម្រាប់មនុស្សជំនាន់ក្រោយនាំឱ្យយើងខិតជិតទៅរកការសម្រេចបាននូវគោលដៅចុងក្រោយនៃគម្រោង Toyota Environmental Challenge 2050 នៅពេលដែលយុវជនជំនាន់ក្រោយអនុវត្តទម្លាប់ស្រឡាញ់ការពារបរិស្ថានកាន់តែល្អប្រសើរជាងមុន។